គោលនយោបាយការពារពត៌មានបុគ្គល
សាជីវកម្មហ្វីនហ្គឺ (ខាងក្រោមនឹងហៅថា "ក្រុមហ៊ុន") ចាត់ទុកពត៌មានបុគ្គលរបស់អ្នកប្រើប្រាសជាសំខាន់ ។ ហើយអនុលោមតាមច្បាប់ទាក់ទងនិង "ការជំរុញការប្រើប្រាស់បណ្តាញបញ្ជូនពត៌មាន និង រក្សារពត៌មាន" ។ សូមជម្រាមជូនថា តើក្រុមហ៊ុនប្រើប្រាស់ពត៌មានបុគ្គលដែលអ្នកប្រើប្រាស់ផ្តល់ជូន ក្នុងគោលបំណងអ្វី និងរៀបណា តាមរយៈគោលនយោបាយការពារពត៌មានបុគ្គល ។ និងប្រើប្រាស់បណ្តាញគ្រប់គ្រងបែបណាដើម្បីរក្សារពត៌មាននោះ ។
១. ការប្រមូល និង គោលបំណងប្រើប្រាស់ពត៌មានបុគ្គល
ក្រុមហ៊ុនប្រើប្រាស់ពត៌មានបុគ្គល ដែលប្រមូលបានក្នុងគោលបំណងដូចខាងក្រោម ៖
- ① ធ្វើកិច្ចសន្យាទាក់ទងនិងសេវាកម្មដែលក្រុមហ៊ុនផ្តល់ជូន និង បម្រើសេវាកម្មមានដូចជា ការទូទាត់ទឹកប្រាក់, ប្រតិបត្តិការណ៍ហិរញ្ញវត្ថុ, ការពិនិត្យអត្តសញ្ញាណផ្ទាល់ខ្លួន និង សេវាកម្មផ្ទេរប្រាក់ក្រៅប្រទេស ។
- ② គ្រប់គ្រងសមាជិក តាមប្រព័ន្ធគ្រប់គ្រងមានដូចជា បញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លូន, សំគាល់បុគ្គល, ការពារការប្រើប្រាស់ក្នុងគោលបំណងមិនល្អសមជិកមិនល្អ និងការពារការប្រើប្រាស់ដោយម៉ាស៊ីន, ពិនិត្យចេតនាប្រើប្រាស់ ដោះស្រាយបណ្តឹងត្អូញត្អែរ -ល- ។ បញ្ជូនដំណឹង ការដោះស្រាយបណ្តឹងរិះគន់ ។
- ③ ប្រមូល និងរក្សាទុកលេខសម្គាល់ម៉ាស៊ីនពេលចុះឈ្មោះសមាជិក សម្រាប់ប្រើប្រាស់ក្នុងការសម្គាល់បុគ្គល ។
- ④ ប្រមូលលេខទូរស័ព្ទសមាជិក និងលេខទូរស័ព្ទ ដែលបានរក្សាទុកក្នុងតារាងលេខទូរស័ព្ទ ដើម្បីផ្តល់ជូនសេវាកម្មបន្ថែមមិត្តស្វ័យប្រវត្ត និង ណែនាំមិត្តជាដើម ។
- ⑤ បញ្ជូនពត៌មានផ្សព្វផ្សាយពាណិជ្ជកម្ម ក្តោបក្តាប់ចំនួនចូល និង ធ្វើស្ថិតិអំពីការប្រើប្រាស់សេវកម្មរបស់សមាជិក។
២. ពត៌មានបុគ្គលដែលត្រូវប្រមូល
ដើម្បីចុះឈ្មោះសមជិក, ប្រឹក្សាយោបល់, ដាក់សំណើសេវាកម្ម -ល- ក្រុមហ៊ុនកំពុងប្រមូលពត៌មានបុគ្គលដូចខាងក្រោម ៖
- ① ក្រុមហ៊ុនធ្វើការប្រមូលពត៌មាន(លេខចុះបញ្ជីលំនៅដ្ឋានលេខលិខិតឆ្លងដែនលេខប័ណ្ណចុះឈ្មោះជនបរទេស)បុគ្គលចំបាច់ ក្នុងសេវាផ្ទេរប្រាក់ក្រៅប្រទេសដូចជា រូបប័ណ្ណសម្គាល់ខ្លួន, ឈ្មោះ, អាស័យដ្ឋាន, លេខទូរស័ព្ទ, ថ្ងៃខែឆ្នាំកំណើត, ឈ្មោះធនាគារអ្នកចុះឈ្មោះ, លេខគណនី និង អ៊ីម៉ែល ។ ប៉ុន្តែ ក្រុមហ៊ុនមិនប្រមូលពត៌មាន និង មិនទទួលយកបុគ្គលមិនទាន់ពញវ័យ ក្រោមអាយុ១៨ឆ្នាំជាសមាជិកទេ ។ ហើយនឹងប្រមូលពត៌មានអំពីមុខរបរ, មូលហេតុផ្ទេរប្រាក់, កន្លែងផ្តល់ប្រាក់-ល- តាមការជ្រើសរើស ។
- ② ក្រុមហ៊ុនអាចប្រមូល ពត៌មានទីតាំងរបស់អតិថិជន, លេខសម្គាល់ទូរស័ព្ទ ក្នុងពេលប្រើប្រាស់សេវា ។ ក្រុមហ៊ុននឹងផ្តល់ដំណឹងដល់អតិថិជនមុនពេលប្រមូល ។
- ③ ពត៌មាននឹងត្រូវបានប្រមូលដោយ អតិថិជនបំពេញផ្ទាល់ ឬ ក្រុមហ៊ុនប្រមូលបន្ទាប់ពីអតិថិជនយល់ព្រម នៅពេលតម្លើង និង ប្រើប្រាស់អេបរបស់ក្រុមហ៊ុន
៣. ការប្រើប្រាស់ពត៌មានបុគ្គលដែលប្រមូលបាន
- ① ប្រើប្រាស់ដើម្បីគ្រប់គ្រង់ការចុះឈ្មោះសមាជិក ។
- ② ប្រើប្រាស់ដើម្បីគ្រប់គ្រង់ការផ្ទេរប្រាក់ ។
- ③ ផ្តល់ពត៌មានផ្ទេរប្រាក់ និង ពត៌មានបុគ្គលដល់ស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធ ក្នុងពេលដំណើរការផ្ទេរប្រាក់ ។ (ជាពិសេស ដើម្បីផ្តល់ពត៌មានអតិថិជនដល់ស្ថាប័នហិរញ្ញវត្ថុ ពេលផ្ទេរប្រាក់ក្រៅប្រទេស ដោយផ្អែកលើច្បាប់ទាក់ទងនិង ការប្រើប្រាស់ ធ្វើរបាយការណ៍ពត៌មានប្រតិបត្តិការណ៍ហិរញ្ញវត្ថុ) ។
- ④ ប្រើប្រាស់ដើម្បីជូនដំណឹងព្រឹត្តការណ៍ផ្សព្វផ្សាយពាណិជ្ជកម្ម ។
- ⑤ ធ្វើស្ថិតិប្រើប្រាស់សេវា, វិភាគចំនួនប្រើប្រាស់ និង កំណត់ត្រាប្រើប្រាស់សេវា ដើម្បីផ្តល់ជូនសេវាកម្មតម្រូវដល់អតិថិជន ។
- ⑥ ដើម្បីបង្កើតបរិយាកាសប្រើប្រាសសេវា ដែលអាចទុកចិត្តបាន, មានការធានា, មានលក្ខណៈឯកជន និង មានសុវត្ថិភាព ។
៤. រយៈពេលនៃការប្រើប្រាស់ និង ការលុបចោលពត៌មានបុគ្គល
- ① តាមការកំណត់ ក្រុមហ៊ុននឹងលុបចោលពត៌មានបុគ្គលដោយមិនស្ទាក់ស្ទើរ ក្រោយពេលប្រមូល និងប្រើប្រាស់រួច ។ លើកលែង ពត៌មានខាងក្រោមនឹងត្រូវបានរក្សាទុកក្នុងពេលវេលាកំណត់មួយដោយមានមូលហេតុច្បាស់លាស់ ។
- ② ពត៌មានដែររក្សាទុក ៖ ឈ្មោះ, IDចុះឈ្មោះ, លេខសម្ងាត់, លេខទូរស័ព្ទផ្ទះ, អាស័យដ្ឋាន, លេខទូរស័ព្ទដៃ, អ៊ីម៉ែល, ឈ្មោះក្រុមហ៊ុន, ផ្នែកបម្រើការងារ, លេខទូរស័ព្ទក្រុមហ៊ុន, ពត៌មានគណនី, ដំណត់ត្រាប្រើប្រាស់សេវា, ការចូលLog, Cookie, ចូលពត៌មានបុគ្គល, កំណត់ណត់ត្រាទូទាត់ ។
- ③ ពេលដែលអតិថិជនលុបសិទ្ធសមាជិកចោល ក្រុមហ៊ុននឹងមិនប្រើប្រាស់ពត៌មានទៀតទេ ។
- ④ ក្រុមហ៊ុននឹងលុបពត៌មានចោល ប្រសិនបើគ្មានកំណត់ត្រាផ្ទេរប្រាក់លើស១ឆ្នាំ ។ ប៉ុន្តែ យោងតាមច្បាប់កំណត់ ពត៌មានបុគ្គល និង ពត៌មានផ្ទេរប្រាក់មួយចំនួននឹងត្រូវបានរក្សាទុក ។
- ⑤ ប្រសិនបើ មានកំណត់ត្រាផ្ទេរប្រាក់លើសពី១ដង កំណត់ត្រាផ្ទេរប្រាក់ និង ពត៌មានបុគ្គលពាក់ព័ន្ធនឹងត្រូវបានរក្សាទុកក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីពេលផ្ទេរប្រាក់ ។ ក្រុមហ៊ុននឹងមិនប្រើប្រាស់ពត៌មានក្នុងកិច្ចការខុសពីច្បាប់កំណត់ទេ ។
- ⑥ ក្នុងករណី ត្រូវការរក្សាពត៌មានបុគ្គលទុកអាស្រ័យតាមច្បាប់ពាក់ព័ន្ធ ក្រុមហ៊ុននឹងរក្សាទុកពត៌មាននោះ ក្នុងរយៈពេលដែលច្បាប់បានកំណត់ ។
- - ច្បាប់ពាក់ព័ន្ធនិង ការការពារអតិថិជនក្នុងប្រតិបត្តិការណ៍តាមម៉ាស៊ីនអេឡិចត្រូនិចជាដើម ។
- កំណត់ត្រាកិច្ចសន្យា និង ការចុះឈ្មោះម្តងទៀត ត្រូវរក្សាទុករយៈពេល៥ឆ្នាំ ។
- កំណត់ត្រាការទូទាត់ទឹកប្រាស់ច្រើន និង ទ្រព្យសម្បត្តិ ត្រូវរក្សាទុករយៈពេល៥ឆ្នាំ ។
- កំណត់ត្រាដំណោះស្រាយដំណឹងត្អូនត្អែរ និង បណ្តឹងរបស់អតិថិជន ត្រូវរក្សាទុករយៈពេល៣ឆ្នាំ ។
- - ច្បាប់ប្រតិបត្តិការណ៍ហិរញ្ញវត្ថុម៉ាស៊ីនអេឡិចត្រូនិច
- កំណត់ត្រា អំពីការប្រតិបត្តិការណ៍ហិរញ្ញវត្ថុម៉ាស៊ីនអេឡិចត្រូនិច ត្រូវរក្សាទុករយៈពេល៥ឆ្នាំ
- - ច្បាប់ការពារការផ្ញើរសារសម្ងាត់
- កំណត់ត្រាចូល(Login)ត្រូវរក្សាទុករយៈពេល៣ខែ
៥. សិទ្ធអ្នកប្រើប្រាស់, សិទ្ធអ្នកដំណាងស្របច្បាប់ និង ការអនុវត្ត
អតិថិជនអាចប្រើសិទ្ធការពារពត៌មានបុគ្គលដូចខាងក្រោមគ្រប់ពេលវេលា ។
- ① ធ្វើសំណើទទួលដំណឹងពីពត៌មានផ្ទាល់ខ្លួន
- - អតិថិជនអាចធ្វើសំណើទទួលដំណឹងពីពត៌មានផ្ទាល់ខ្លួនទៅកាន់ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រង់តាមរយៈទូរស័ព្ទ, ការលាយល័ក្ខណ៍អក្សរ, អ៊ីម៉ែល, FAX -ល- ។ ក្រុមហ៊ុននឹងផ្តល់ជូនដោយមិនស្ទាក់ស្ទើរ ។
- ② សំណើកែរសម្រួលក្នងករណីខុស
- - ក្នុងករណីមានសំណើលុបចោល ឬកែសម្រួលពត៌មានបុគ្គលដែលខុស ក្រុមហ៊ុននឹងមិនប្រើប្រាស់ ឬផ្គត់ផ្គង់ពត៌មានទេ រហូតដល់ការលុបចោល ឬកែសម្រួលដំណើរការរួចរាស់ ។
- ③ សំណើលុបចោល
- ④ សំណើបញ្ឈប់ការគ្រប់គ្រង
អ្នកប្រើប្រាស់មិនអាចល្មើសច្បាប់ពាក់ព័ន្ធដូចជា ច្បាប់បណ្តាញបញ្ជូនពត៌មាន, ច្បាប់ការពារពត៌មានបុគ្គលជាដើម ដោយជ្រៀតជ្រែកជីវិតឯកជន និង ពត៌មានបុគ្គដែលក្រុមហ៊ុនកំពុងគ្រប់គ្រងទេ ។
៦. របៀបប្រមូលពត៌មានបុគ្គល
- ① ក្នុងករណីអ្នកប្រើប្រាស់យល់ព្រម និង បញ្ចូលពត៌មានបុគ្គលដោយផ្ទាល់ ក្នុងពេលចុះឈ្មោះសមាជិក និង ប្រើប្រាស់សេវា ក្រុមហ៊ុននឹងប្រមូលពត៌មានដែលត្រូវការ ។
- ② ក្នុងពេលព្រឹក្សាយោបល់តាមមណ្ឈមណ្ឌលអតិថិជន ក្រុមហ៊ុននឹងប្រមូលពត៌មានបុគ្គលប្រើ តាមគេហទំព័រ, ពាក្យចុះឈ្មោះ, អ៊ីម៉ែល, FAX , ទូរសស័ព្ទ-ល- ។
- ③ ប្រមូលពត៌មានបុគ្គលជាលាយល័ក្ខណ៍អក្សរក្នុងព្រឹត្តិការណ៍offline .
- ④ ក្រុមហ៊ុនអាចប្រមូលតាមរយៈក្រុមហ៊ុន ឬស្ថាប័នពាក់ព័ន្ធផ្សេងៗ ។ ក្នុងករណីនេះ ក្រុមហ៊ុនត្រូវទទួលការយល់ព្រមពីអតិថិជននៃក្រុនហ៊ុនពាក់ព័ន្ធជាមុនសិន ។
៧. កិច្ចសន្យា និង ការផ្គត់ផ្គង់ពត៌មានបុគ្គល
- ក្រុមហ៊ុនបានកំណត់ពត៌មានដែលត្រូវការ ដើម្បីគ្រប់គ្រងពត៌មានបុគ្គលឱ្យមានសុវត្ថិភាព នៅពេលធ្វើកិច្ច សន្យាដោយយោងតាមច្បាប់ពាក់ព័ន្ធ ។ ខាងក្រោមនេះជា ស្ថាប័នដែលចុះកិច្ចសន្យាជាមួយក្រុមហ៊ុន និង អត្ថន័យកិច្ចសន្យា ។
- - ភាគីទី 3 ដែលទទួលបានព័ត៌មានផ្ទាល់ខ្លួន
- ស្ថាប័នហិរញ្ញវត្ថុក្រៅប្រទេស
- វិទ្យាស្ថានទូរគមនាគមន៍និងការបោសសំអាតហិរញ្ញវត្ថុកូរ៉េ (KFTC)
- - ធាតុចាំបាច់
- ឈ្មោះពិតរបស់គណនីឈ្មោះលេខកាតអត្តសញ្ញាណប័ណ្ណលេខលិខិតឆ្លងដែនលេខគណនីសម្រាប់ពិនិត្យមើលឈ្មោះគណនីពិត។
- លេខគណនីរបស់អ្នកផ្ញើលេខកូដធនាគារនិងឈ្មោះរបស់អ្នកផ្ញើសំរាប់ត្រួតពិនិត្យព័ត៌មានរបស់អ្នកផ្ញើ។
- - គោលបំណងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន: ផ្តល់សេវាផ្ទេរប្រាក់ក្រៅប្រទេសខ្នាតតូចនិងបំពេញកាតព្វកិច្ចតាមច្បាប់របស់ប្រទេស។
- - រយៈកាលនៃការប្រើប្រាស់: 5 ឆ្នាំគិតចាប់ពីថ្ងៃដែលអ្នកទទួលបានព័ត៌មានផ្ទាល់ខ្លួនដោយអនុលោមតាមច្បាប់របស់ប្រទេស
៨. ការតម្លើង ការប្រើប្រាស់ និង ការបដិសេធ ប្រព័ន្ធប្រមូលពត៌មានបុគ្គលស្រ័យប្រវត្តិ
- ① ដើម្បីបានពត៌មាន ក្រុមហ៊ុនប្រមូលលេខសម្គាល់ម៉ាស៊ីនដោយស្វ័យប្រវត្តិ នៅពេលដំណើរការកម្មវិធីសេវាកម្មដែលក្រុមហ៊ុនផ្តល់ជូន ។ ហើយប្រសិនបើ អ្នកប្រើប្រាស់យល់ព្រម ក្រុមហ៊ុននឹងប្រមូលលេខទូរស័ព្ទដែលមានក្នុងទូរស័ព្ទដៃ ដើម្បីផ្តល់ជូនសេវានែណាំមិត្ត និង ផលិតផល ។
- ② ដើម្បីធ្វើឱ្យមានលក្ខណៈជាបុគ្គល និង ផ្តល់ជូនសេវាកម្មតម្រូវ ក្រុមហ៊ុនប្រើប្រាស់ ខូឃី(Cookie)ក្នុងការប្រមូល និង រក្សាពត៌មានបុគ្គល ។
-
- - គោលបំណងប្រើប្រាស់ ខូឃី(Cookie)
- ផ្តល់ជូនសេវាកម្មតម្រូវ និង ម៉ាកាធីងតាមរយៈ ការវិភាគចំនួន និង ពេលវេលាចូលរបស់សមាជិក និង អ្នកមិនមែនជាសមាជិក, ក្តោបក្តាប់ ចំនួន និង កំរិតចូលរូមព្រឹត្តិការណ៍ និង ផ្នែកដែលអ្នកប្រើប្រាស់ចាប់អារម្មណ៍-ល- ។ អ្នកប្រើប្រាស់មានសិទ្ធជ្រើសរើសតម្លើង ខូឃី(Cookie)បាន ។ ដូច្នេះ អ្នកប្រើប្រាស់អាចប្រើប្រាស់ខូឃី(Cookie)ទាំងអស់ ឬ ធ្វើការបញ្ជាក់ការប្រើប្រាស់រាល់ពេលខូឃី(Cookie)ធ្វើការរក្សាទុក ឬមួយក៏បដិសេធរាល់កាលរក្សាទុកទាំងអស់ ដោយកំណត់ក្នុងវែប(Web browser) ។
- - របៀបបដិសេធការកំណត់ខូឃី(Cookie)
អ្នកប្រើប្រាស់អាចបដិសេធការមិនតម្លើងខូឃី(Cookie) ។ ប៉ុន្តែ នឹងមានការលំបាកក្នុងការប្រើប្រាស់សេវាកម្មមួយចំនួន ។
(របៀបបដិសេដការកំណត់, ស្តង់ដាIE) របាខាងលើក្នុងវែបសាយ > អ៊ីនធឺនែតអ៊ុបសិន > ពត៌មានបុគ្គល > ផ្តាច់វែបសាយ )
៩. ការប្រឹងប្រែងការពារពត៌មានបុគ្គល
- ① ការពារពត៌មានបុគ្គលដោយលេខកូដសម្ងាត់ ។
- ② ដើម្បីរារាំងការបែកធ្លាយ ឬខូចបោះពត៌មានបុគ្គល ក្រុមហ៊ុនបានតម្លើងប្រព័ន្ធគ្រប់គ្រង, បេកអាប់តួលេខ និង ការបញ្ចូលជាសម្ងាត់ជាដើម ។ ក្រុមហ៊ុនកំពុងបញ្ជូន និង ទទួលពត៌មានបុគ្គលយ៉ាងមានសុវត្ថិភាពតាមបណ្តាញណិតវ៉ឺក ។
- ③ ព្យាយាមរក្សាចំនួនអ្នកទទួលពត៌មានឱ្យបានទាបបំផុត ។ បុគ្គលិកគ្រប់គ្រងពត៌មានបុគ្គលក៏រក្សាក្នុងចំនួនតិចបំផុតដែរ ។ ត្រូវមានការអនុញ្ញាតពីអ្នកទទួលបន្ទុក នៅពេលប្រើប្រាស់កំព្យូទ័ររបស់បុគ្គលិពាក់ព័ន្ធ ឬ ទាញយកកម្មវិធីដោយប្រើកំព្យូទ័រនោះ ។
១០. ការចាត់ចែងតួនាទីអ្នកទទួលបន្ទុកគ្រប់គ្រងពត៌មានបុគ្គល
ដើម្បីគ្រប់គ្រងពត៌មានបុគ្គល ក្រុមហ៊ុនបានចាត់ចែងតួនាទីអ្នកទទួលបន្ទុកដូចខាងក្រោម ៖
អ្នកទទួលបន្ទុកពត៌មានបុគ្គល
អ្នកទទួលបន្ទុកពត៌មានបុគ្គលជាន់ខ្ពស់
លេខទូរស័ព្ទ ៖
- - 02-786-8203 (Vietnamese)
- - 02-786-8204 (Korean/ English)
នៅពេលប្រើប្រាស់សេវា អ្នកប្រើប្រាស់អាចដាក់បណ្តឹងរិះគន់អំពីការការពារពត៌មានបុគ្គលទាំងប៉ុន្មាន ទៅកាន់អ្នកទទួលបន្ទុកពត៌មានបុគ្គល ឬ ការិយាល័យទទួលបន្ទុកបាន ។
ចំពោះបណ្តឹង ឬ សំណើរព្រឹក្សាយោបល់អំពីការជ្រៀតជ្រែកពត៌មានបុគ្គល សូមទំនាក់ទំនងទៅស្ថាប័នខាងក្រោម ។
មណ្ឈមណ្ឌលទទួលបណ្តឹងការជ្រៀតជ្រែកពត៌មានបុគ្គល(ស្ថាប័នអ៊ីនធឺនែតឈិនហឹងកូរ៉េជាអ្នកដំណើរការ)
- - ភារៈកិច្ច ៖ ដាក់បណ្តឹងការជ្រៀតជ្រែកពត៌មានបុគ្គល, ទទួលសំណើព្រឹក្សាយោបល់
- - គេហទំព័រ ៖ privacy.kisa.or.kr
- - ទូរស័ព្ទ ៖ ១១៨(មិនមានលេខកូដប្រទេស)
- - អាស័យដ្ឋាន ៖ (៥៨៣២៤) ជាន់ទី៣ អាគារមណ្ឈមណ្ឌលទទួលបណ្តឹងការជ្រៀតជ្រែកពត៌មានបុគ្គល ផ្លូវឈីនហឹង៩ (សង្កាត់ភីតការ៉ាម៣០១-២) ក្រុងឆន់ណាម ណាជូ ។
គណៈកម្មាធិការដោះស្រាយជម្លោះពត៌មានបុគ្គល
- - ភារៈកិច្ច ៖ ដាក់សំណើជម្លោះពត៌មានបុគ្គល, ក្រុមដោះស្រាយជម្លោះពត៌មានបុគ្គល(ដោះស្រាយតាមករណីស៊ីវិល)
- - គេហទំព័រ ៖ www.kopico.go.kr
- - លេខទូរស័ព្ទ ៖ ១៨៣៣-៦៩៧២(មិនមានលេខកូដប្រទេស)
- - អាស័យដ្ឋាន ៖ (០៣១៧១) ជាន់ទី៤ អាគាររដ្ឋបាលក្រុងសេអ៊ូល ផ្លូវសេចុងថេ២០៩ សង្កាត់ឆុងរ៉ូ ក្រុងសេអ៊ូល
១១. ភារកិច្ចជូនដំណឹង
គោលនយោបាយការពារពត៌មានបុគ្គលនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃប្រើប្រាស់ទៅ ។ ក្នុងករណីមានការបន្ថែម លុបចោល និង កែសម្រួលតាមច្បាប់ ឬ គោលនយោបាយ នឹងមានការផ្តល់ដំណឹងអំពីការប្រែប្រួលតាមវែបសាយ(គេហទំព័រ) ឬទូរស័ព្ទ(ឬ ជូនដំណឹងដោយផ្ទាល់) ៧ថ្ងៃមុនអនុវត្តគោលនយោបាយ ។ គោលនយោបាយនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃជូនដំណឹង ។
- ថ្ងៃជូនដំណឹងគោលនយោបាយការពារពត៌បុគ្គល ៖ 27/9/2019
- អនុវត្តគោលនយោបាយការពារពត៌មានបុគ្គល ៖ 4/10/2019
អ្នកអាចពិនិត្យមើលគោលនយោបាយការពារព័ត៌មានផ្ទាល់ខ្លួនមុនដោយចុចតំណខាងក្រោម។